នាព្រឹកថ្ងៃទី …២១.. ខែ …មិថុនា.. ឆ្នាំ២០២៤ ក្រុមហ៊ុន JETOUR Cambodia និង ធនាគារ J-Trust Royal Bank បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ក្នុងទិសដៅជួយសម្រួលដល់អតិថិជន ដែលមានបំណងចង់ទិញរថយន្តក្នុងក្តីស្រមៃរបស់ខ្លួន។ អតិថិជន អាចប្រើប្រាស់កម្ចីរហូតដល់ ៨៥% និងរំលស់រហូតដល់ ៧ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ០.៧៥% តែប៉ុណ្ណោះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះបានធើ្វឡើងនៅទីតាំងដាក់បង្ហាញរថយន្ត ផ្សារទំនើប AEON Sen Sok Mall ក្នុងឪកាស កម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្ត JETOUR Dashing សេរីឆ្នាំ ២០២៤។
Jetour Cambodia ដែលក្រុមហ៊ុននៅក្រោមដំបូលរបស់ ក្រុមហ៊ុន KNN CAMBODIA មាននូវគុណសម្បត្តិជាច្រើនក្នុងការប្រលូកវិស័យអាជីវកម្មដែលក្នុងនោះយើងបានផ្តល់នូវ សេវាកម្មពេលលក់ សេវាកម្មកំពុងជួសជុលថែទាំ និងសេវាកម្មធានាក្រោយលក់។ ជាពិសេសក្រុមហ៊ុននេះ មានបទពិសោធ៍ជាង២០ឆ្នាំលើការផ្តល់សិទ្ធិចែកចាយផ្តាច់មុខយីហោកម៉ាកល្បីៗជាច្រើនមកពីប្រទេស កូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់។
គួរបញ្ចាក់ផងដែរថា រថយន្ត JETOUR DASHING ឆ្នាំ ២០២៤ នេះបានបំពាក់មកនូវជាមួយម៉ាស៊ីនដល់ខ្លាំង ម៉ាស៊ីន 1.6L Turbo Charged V4 ដែលអាចធ្វើអោយមានសន្ទុះខ្លាំងជាមួយកំលាំងសេស ចំនួន១៩៧ HPRS រំមួលខ្លាំងរហូតដល់ ២៣០ ដែលមានភាពងាយស្រួលសំរាប់ការធ្វើដំណើរនៅពេលវ៉ាជែងជាមួយនឹងការសន្សំសំចៃខ្ពស់។
ធនាគារ J Trust Royal Bank ដែលជាធនាគារដែលឈរឈ្មោះជាច្រើនឆ្នាំ និងគឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជាដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុង និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាទើបធ្វើអោយក្រុមហ៊ុន Jetour Cambodia សម្រេចចិត្តធ្វើ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ។
ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖
- លេខទំនាក់ទំនង៖ 𝟎17 713 713
- ឆាតសួរព័ត៌មាន: https://www.tiktok.com/@jetour_cambodia
@jetour_cambodia