January 11, 2025
Phnom Penh
ព័ត៌មាន​ជាតិ

បុរី មេគង្គ លែន ប្រើប្រាស់បច្ចេកទេសលាងខ្សាច់ដើម្បីទទួលបានគុណភាពសំណង់រឹងមាំ និងយូរអង្វែង

(ភ្នំពេញ)៖ ដោយការប្តេជ្ញាចិត្តយ៉ាងមោះមុតពីអគ្គនាយក បុរី មេគង្គ លែន ក្នុងការសាងសង់គេហដ្ឋានដ៏រឹងមាំមួយមិនមែនសម្រាប់តែលំនៅឋាន តែជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ, បុរី មេគង្គ លែន មានគន្លឹះសំខាន់មួយក្នុងការធ្វើឱ្យសំណង់គេហដ្ឋានរបស់ខ្លួនកាន់តែធន់ និងរឹងមាំបានយូរអង្វែង គឺការប្រើប្រាស់បច្ចេកទេសលាងខ្សាច់។

ដើម្បីឱ្យសំណង់មានគុណភាពរឹងមាំ គង់វង្សយូរអង្វែង វាត្រូវការខ្សាច់ដែលមានគុណភាពខ្ពស់បំផុត ដើម្បីឱ្យគុណភាពសំណង់ល្អដូចទៅតាមការគណនា។ គេចាត់ទុកខ្សាច់ដែលមានគុណភាពល្អ ជាខ្សាច់ដែលមិនមានសម្រាម កំទេចកំទី និងល្បាយដីលាយជាមួយ ហេតុដូចនេះហើយបានជាការលាងខ្សាច់ដើរតួនាទីសំខាន់សម្រាប់ធានានូវគុណភាពខ្សាច់ និងគុណភាពសំណង់។

បុរី មេគង្គ លែន បានសាងសង់កន្លែងលាងខ្សាច់ថ្មី ធំជាងគេក្នុងតំបន់ជ្រោយចង្វារ ដែលអាងលាងខ្សាច់មានទំហំ ៨ម៉ែត្រ x ៨ម៉ែត្រ, ជម្រៅកន្លះម៉ែត្រ និងមាន ៤ថត ហើយក្នុងមួយថ្ងៃ បុរី មេគង្គ លែន​ អាចលាងខ្សាច់បានរហូតទៅដល់ ២០ម៉ែត្រគូប។

ការលាងខ្សាច់គឺត្រូវចំណាយពេលវេលា និងថវិការច្រើន ប៉ុន្តែ បុរី មេគង្គ លែន នៅតែបន្តធ្វើវាយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់បំផុត ដោយមានការត្រួតពិនិត្យយ៉ាងដិតដល់ពីក្រុមការងារវិស្វករសំណង់ ហើយបុរីបានពង្រីកកន្លែងលាងខ្សាច់ឱ្យកាន់តែធំជាងមុនទៅទៀត។​

បុរី មេគង្គ លែន ជាជម្រើសទី១របស់អតិថិជនក្នុងការទិញគេហដ្ឋានដែលមានម៉ូតរចនាបថក្លាស៊ិកបែបអឺរ៉ុបដែលមាននៅគម្រោង គម្រោងទី១ «ដឹ មេគង្គ រ៉ូយ៉ាល់» និងគម្រោងទី៣ «មេគង្គ ស៊ីធី» ហើយក៏ជាជម្រើសល្អបំផុតសម្រាប់គេហដ្ឋានម៉ូតរចនាបថបែបទាន់សម័យនៅគម្រោងទី២ «ហ្គោលឌិន អាវិននូ» ។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

X