April 19, 2025
Phnom Penh
ព័ត៌មាន​ជាតិ

សល់តែ២ថ្ងៃទៀតទេ! កម្មវិធី រាប់បាត្រ ដ៏ធំមួយនៅតំបន់ជ្រោយចង្វារនឹងឈានមកដល់

(ភ្នំពេញ)៖ សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ បុរី មេគង្គ​ លែន នឹងរៀបចំកម្មវិធី «រាប់បាត្រ មេគង្គ លែន» ដ៏ធំមួយប្រចាំតំបន់ជ្រោយចង្វារ ដោយនិមន្តព្រះសង្ឃបិណ្ឌបាតរហូតដល់ ១៩៩អង្គ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ព្រឹក រហូតទៅដល់ម៉ោង ១០ព្រឹក នៅគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» នៃ បុរី មេគង្គ លែន ដែលមានទីតាំងជាប់ស្ពានទី១ តាមបណ្តោយផ្លូវជាតិ ៦A ។

កម្មវិធី «រាប់បាត្រ មេគង្គ លែន» នឹងគោរពអញ្ជើញព្រះសង្ឃពីវត្តចំបក់មាស និងវត្តវារិន្ទព្រែកលៀបដែលស្ថិតនៅលើផ្លូវជាតិ ៦A ចំនួន ១៩៩អង្គ ដើម្បីមកនិមន្តបិណ្ឌបាតនៅ «ឌឹ មេគង្គ រ៉ូយ៉ាល់»។ របៀបវារៈក្នុងកម្មវិធី «រាប់បាត្រ មេគង្គ លែន» មានដូចតទៅ៖

:៤៥នាទីព្រឹក៖ គណៈគ្រប់គ្រង បុគ្គលិក បុរី មេគង្គ លែន និងញាតិមិត្តជិតឆ្ងាយអញ្ជើញមកដល់

:០០នាទីព្រឹក៖ ព្រះសង្ឃចំនួន ៩អង្គ និមន្តដល់

:០៥នាទីព្រឹក៖ និមន្តព្រះសង្ឃ ៩អង្គ ធ្វើបទនមស្ការ និងសមាទានសីល ដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃ និងបង្សុកូលឧទ្ទិសកុសលដល់ញាតិទាំងប្រាំពីរសន្តាន។

:០០នាទីព្រឹក៖ ព្រះសង្ឃចំនួន ១៩០អង្គ និមន្តដល់

:៣០នាទីព្រឹក៖ ចាប់ផ្តើមពិធីរាប់បាត្រព្រះសង្ឃចំនួន ១៩៩អង្គ

១០:០០នាទីព្រឹក៖ ចប់កម្មវិធី

យោងតាមសេចក្តីខាងលើ បុរី មេគង្គ លែន មានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនជាដំណឹងដល់បងប្អូនទាំងក្នុងនិងក្រៅតំបន់ជ្រោយចង្វារទាំងអស់ថា កម្មវិធី «រាប់បាត្រ មេគង្គ លែន» នឹងបើកឱ្យចូលរួមដោយសេរី (ដោយឥតមានការចុះឈ្មោះ) សម្រាប់គ្រប់ពុទ្ធបរិស័ទចង់អញ្ជើញមកចូលរួមសន្សំកុសលផលបុណ្យ និងសេចក្តី ជ្រះថ្លា ដោយការធ្វើបុណ្យនាឱកាសដ៏វិសេសវិសាលមួយនេះ។ ហេតុដូចនេះ សូមបងប្អូនពុទ្ធបរិស័ទរៀបចំត្រៀមរបស់របរ ជាគ្រឿងឧបភោគ-បរិភោគ ទេយ្យទាន និងបញ្ច័យ រាប់ចូលក្នុងចតុប្បច្ច័យ ឬបច្ច័យ៤ សម្រាប់កម្មវិធីផងដែរ។

ផែនទីទៅគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់»៖  https://maps.app.goo.gl/CENqezwiECCeEV5x7

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

០៧៧ ៩៩៩ ២៥១

០៦១ ៧៧៣ ៨៨៨

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!

X