December 23, 2024
Phnom Penh
ព័ត៌មាន​ជាតិ

ប្រូម៉ូសិនថ្មី «ទូលុយនាំលាភ » របស់បុរី មេគង្គ លែន ផ្តល់ជូនសាច់ប្រាក់រហូតដល់ ៤ម៉ឺនដុល្លារភ្លាមៗ សម្រាប់ការទិញផ្ទះក្នុងខែឧសភា

(ភ្នំពេញ)៖ ការផ្តល់ជូនយ៉ាងពិសេសពី បុរី មេគង្គ លែន! ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ បុរី មេគង្គ លែន មានប្រម៉ូសិនដ៏វិសេសវិសាលគឺ «ទូលុយនាំលាភ» ដែលអនុញ្ញាតឱ្យអតិថិជនមានឱកាសឈ្នះទឹកប្រាក់រហូតដល់ ៤ម៉ឺនដុល្លារភ្លាមៗ ក្នុងការទិញគេហដ្ឋានក្នុងគម្រោងទី២ «ហ្គោឌិន អាវិននូ» និងគម្រោងទី៣ «មេគង្គ ស៊ីធី»។

របៀបលេងប្រូម៉ូសិន «ទូលុយនាំលាភ» មានលក្ខណៈសប្បាយរំភើបសម្រាប់អតិថិជនដោយតម្រូវឱ្យអតិថិជនដាក់ដៃទាំងពីរចូលក្នុងទូប្រអប់កញ្ចក់ បន្ទាប់មកក្រុមការងារធ្វើការបញ្ជាបើកម៉ាស៊ីនខ្យល់ក្នុងទូដែលធ្វើឱ្យក្រដាស់លុយហើរឡើងលើ អតិថិជនត្រូវខិតខំប្រមូលលុយក្នុងដៃឱ្យបានច្រើនតាមដែលអាចទៅរួចក្នុងរយៈពេល ២០វិនាទី។ ទឹកប្រាក់ដែលអតិថិជនថាអាចចាប់បានក្នុង ២០វិនាទី គឺសន្មត់អាចទៅដល់ ៨ពាន់ដុល្លារ។

ចំនួនដងដែលអាចលេងនូវប្រូម៉ូសិននេះ អាស្រ័យលើប្រភេទផ្ទះដែលអតិថិជនទិញ៖

  • សម្រាប់វីឡាកូនកាត់ (Link House) អតិថិជនអាចលេងបានចំនួន ១ដង
  • សម្រាប់វីឡាភ្លោះ (Twin Villa) និងផ្ទះអាជីវកម្ម (Shop House) អតិថិជនអាចលេងបានចំនួន ២ដង
  • សម្រាប់វីឡាឃ្វីន (Queen Villa) អតិថិជនអាចលេងបានចំនួន ៣ដង
  • សម្រាប់វីឡាឃីង (King Villa) អតិថិជនអាចលេងបានចំនួន ៥ដង

សូមប្រញាប់រួសរាន់មកកាន់ការិយាល័យលក់របស់ បុរី មេគង្គ លែន នៅថ្ងៃនេះ ដើម្បីទទួលបានទឹកប្រាក់បញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងខែឧសភា។

បុរី មេគង្គ លែន ផ្តល់ជូនប្រភេទផ្ទះដ៏ច្រើនសម្បូរបែបទៅតាមតម្រូវការរបស់គ្រួសារនីមួយៗ ជាមួយការរស់នៅដោយឧត្តមភាព, ឯកជនភាព, និងហ៊ុមពទ្ធដោយធម្មជាតិបៃតង ល្អបំផុតសម្រាប់កូនៗ និងមនុស្សជាទីស្រលាញ់។ គ្រប់គេហដ្ឋានរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុកដាក់ខ្ពស់ពីអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ ដែលធានាថាគ្រប់លំនៅដ្ឋានទទួលបានទាំងគុណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីត លើសពីការរំពឹងទុករបស់អតិថិជន។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin

ការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7 ការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

X