May 18, 2024
Phnom Penh
ព័ត៌មាន​ជាតិ

ដល់វគ្គផ្តាច់ព្រ័ត្រហើយ! តើក្រុមណានឹងក្លាយជាក្រុមជ័យលាភី ក្នុងការធ្វើបទបង្ហាញអំពីអត្ថន័យនៃការរៀបចំឧទ្យាន មេគង្គ លែន ៥ហិចតា?

(ភ្នំពេញ)៖ បុរី មេគង្គ លែន បាន​ប្រកាសលទ្ធផលជាផ្លូវការក្នុងការអបអរសាទរដល់បេក្ខជន និងបេក្ខនារីឆ្នើមទាំង ៦ក្រុម ដែលត្រូវបានជ្រើសរើសទៅការប្រកួតបន្តនៅ វគ្គផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីធ្វើបទបង្ហាញអំពីអត្ថន័យនៃការរៀបចំឧទ្យាន មេគង្គ លែន ៥ហិចតា កាលពីថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០២៤ នៅបុរី មេគង្គ លែន គម្រោង មេគង្គ ស៊ីធី។

ក្រុមទាំង ៦ ដែលបន្តទៅវគ្គផ្តាច់ព្រ័ត្ររួមមាន៖

១. ក្រុមទី​៥៖ ប៉ិច សេងជាង ប្រធានក្រុម និងសមាជិក

២. ក្រុមទី១០៖ នង សិលា ប្រធានក្រុម និងសមាជិក

៣. ក្រុមទី១២៖ ឈឹម សុខពិសិដ្ឋ ប្រធានក្រុម និងសមាជិក

៤. ក្រុមទី១៣៖ អៀង សុវណ្ណលី ប្រធានក្រុម និងសមាជិក

៥. ក្រុមទី១៦៖ រស់ ភូវិទត ប្រធានក្រុម និងសមាជិក

៦. ក្រុមទី១៧៖ ស៊ុន តូហូរ ប្រធានក្រុម និងសមាជិក

សម្រាប់វគ្គផ្តាច់ព្រ័ត្រ បុរី មេគង្គ លែន នឹងជ្រើសរើស ៣ក្រុម ដោយសុក្រឹតភាពដែលនឹងក្លាយជាក្រុមជ័យលាភី ដោយក្រុមចំណាត់ថា្នក់លេខ ១ ទទួលបានទឹកប្រាក់ ១០លានរៀល និងពានរង្វាន់ចំនួន ១, ក្រុមចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់ ៥លានរៀល និងពានរង្វាន់ចំនួន ១, និងក្រុមចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់ ២លាន ៥សែនរៀល និងពានរង្វាន់ចំនួន ១។ សម្រាប់ ៣ក្រុម ដែលមិនបានទទួលជ័យលាភី បុរី មេគង្គ លែន ក៏មានជារង្វាន់លើកទឹកចិត្តផងដែរ។

លើសពីនេះខាង បុរី មេគង្គ លែន ក៏មានផ្តល់ជូនឱកាសការងារដល់សមាជិកក្រុមជ័យលាភី ដើម្បីក្លាយជាបុគ្គលិកពេញសិទ្ធិបម្រើការងារនៅ បុរី មេគង្គ លែន ផ្ទាល់។

ដោយឡែក បុរី មេគង្គ លែន ក៏សូមលើកទឹកចិត្តដល់ប្អូនៗដែលមិនបានឈានបន្តទៅវគ្គផ្តាច់ព្រ័ត្រ ឱ្យខិតខំបណ្តុះបណ្តាលសម្ថភាពឱ្យកាន់តែខ្លាំង។ ក្រុមការងារបុរី មេគង្គ លែន សង្ឃឹមជួបប្អូនៗសារជាថ្មី ក្នុងកម្មវិធីប្រលងប្រកួតប្រជែងក្រោយៗទៀត។

ជាចុងក្រោយ​ សូមជូនពរបេក្ខជន និងបេក្ខនារីទាំង ៦ក្រុម ឱ្យជួបតែសំណាងល្អ និងសុខភាពល្អ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

បុរី មេគង្គ លែន ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

សម្រាប់ព័ត៌មានលំអិតបន្ថែម៖ 061 955 999, Telegram: t.me/mekongland, ឆាតសួរព័ត៌មាន: t.me/MekongLand_Hotlin

ការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ ៖ https://maps.app.goo.gl/ZHzekUnoXW9WLDmK7

ការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

Leave a Reply

Your email address will not be published. Required fields are marked *

X