May 19, 2025
Phnom Penh
ព័ត៌មាន​ជាតិ

Jetour Cambodia និងអតិថិជនប្រមូលផ្តុំកម្លាំងចិត្ត ដើម្បីសង្គមជាតិ៖ ផ្តល់សេវាពិនិត្យសុខភាពដល់កុមារកំព្រាជាង ១០០នាក់

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន Jetour Cambodia រួមជាមួយក្រុមអតិថិជនម្ចាស់រថយន្ត Jetour បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ដ៏មានសារៈសំខាន់មួយ នៅអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា ក្នុងខេត្តកំពង់ស្ពឺ។

ក្រុមហ៊ុនបានសហការជាមួយអង្គការ H.O.P.E ដើម្បីរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងពិនិត្យគំហើញភ្នែក ដោយមិនគិតថ្លៃ ជូនដល់កុមារកំព្រាជាង ១០០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌល។ លើសពីនេះទៀត ក្រុមហ៊ុន និងអតិថិជនម្ចាស់រថយន្ត JETOUR ក៏បានចែកសម្ភារៈសិក្សា ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីជួយសម្រួលដល់ការចំណាយរបស់អង្គការក្នុងការមើលថែទាំកុមារ។

លោក មឿន ចម្រើន ប្រធានអង្គការបណ្តុះបណ្តាល និងថែរក្សាកុមារកំព្រា បានមានប្រសាសន៍ថា អង្គការរបស់លោកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៩ ដោយមានឈ្មោះដើមថា “អង្គការសង្គ្រោះកុមារកម្ពុជា” មុននឹងប្តូរឈ្មោះនៅឆ្នាំ ២០០៦។ បច្ចុប្បន្ន អង្គការកំពុងមើលថែកុមារកំព្រាជាង ១០០នាក់ ដែលគ្មានទីពឹង និងជួបការលំបាក ដោយផ្តល់ឱ្យពួកគេនូវការអប់រំ និងជំនាញចិញ្ចឹមជីវិត រហូតដល់ពួកគេអាចពឹងពាក់ខ្លួនឯងបាន។

“យើងដើម្បីសង្គមជាតិ ហើយយើងរួបរួមគ្នាដើម្បីប្រជាពលរដ្ឋខ្មែរយើង” នេះជាសារដែលក្រុមហ៊ុន Jetour Cambodia ចង់បញ្ជូនតាមរយៈកម្មវិធីនេះ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Jetour Cambodia បានរៀបចំកម្មវិធីសប្បុរសធម៌ដែលមានការចូលរួមពីម្ចាស់រថយន្ត Jetour នោះ។ សកម្មភាពនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន និងអតិថិជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ជាពិសេសការយកចិត្តទុកដាក់ដល់កុមារដែលជាតំពាំងស្នងឬស្សីនៃប្រទេសជាតិ។

ទីតាំងរបស់អង្គការ: ភូមិដីអំបិល ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ព័ត៌មានបន្ថែម: https://linktr.ee/Jetour_Cambodia

JetourCambodia #CSR #Donation

https://linktr.ee/Jetour_Cambodia
X