July 6, 2025
Phnom Penh
Uncategorized

មានត្រឹម 5% កា្លយជាម្ចាស់ផ្ទះភ្លាមៗនៅ បុរី មេគង្គ លែន ជាមួយនិងការផ្ដល់ជូនជាច្រើនសន្ធឹកសន្ធាប់ទៀតក្នុងខែកក្កដានេះ!

(ភ្នំពេញ)៖ កាន់តែពិសេសសម្រាប់ខែកក្កដានេះ! បុរី មេគង្គ លែន មានការផ្ដល់ជូនប្រូម៉ូសិនពិសេស «July Special Deal» ដែលអតិថិជននឹងទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ និងការថែមជូនជាច្រើនទៀតរួមមាន៖ ***លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ការផ្ដល់ជូនដ៏ពិសេសនេះសម្រាប់ខែកក្កដារតែប៉ុណ្ណោះ! សូមប្រញាប់រួសរាន់ទំនាក់ទំនងទៅកាន់ បុរី មេគង្គ លែន ឥលូវនេះ! បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន 3 គម្រោងដូចជា៖ 1. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A, 2. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ 2011 និង 3. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ 6A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ប្រណីតភាព សោភណភាពនៃរចនាបថស្ថាបត្យកម្ម សុវត្ថិភាពក៏ដូចជាផាសុកភាពនៃការស់នៅប្រចាំថ្ងៃរបស់អតិថិជនដោយគម្រោងហ៊ុមព័ទ្ធទៅដោយធម្មជាតិបៃតងស្រស់

Read More
Uncategorized

សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះត្រួតពិនិត្យ និងបង្ក្រាបក្រុមហ៊ុនរំលោភសិទ្ធនាំចូលចែកចាយផ្តាច់មុខ រថយន្ត Jetour របស់ក្រុមហ៊ុន KNN Cambodia

នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់រថយន្តយីហោ ឆាយណាខា ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និង ហាងរថយន្តប្រណិត ឆោហ្វាន ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងដាក់តាំងលក់រថយន្តម៉ាក JETOUR សង្ស័យរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN (CAMBODIA) CO., LTD ។ ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរថយន្តដែលសង្ស័យ និងណែនាំយ៉ាងច្បាស់លាស់ដល់ម្ចាស់ទីតាំងទាំងពីរឲ្យបានយល់ដឹងពីផ្លូវច្បាប់ លើសិទ្ធិដែលក្រុមហ៊ុន KNN (CAMBODIA) CO., LTD ទទួលបានពីក្រុមហ៊ុន CHERY COMMERCIAL VEHICLE (ANHUI) CO., LTD ប្រទេសចិន ដោយបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR ម៉ូដែល DASHING, T2, X70, X70plus, X50, X90,

Read More
Uncategorized

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៖ នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និង កូនពៅ Redmi Note 14។  ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែល​កម្រិតខ្ពស់ គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់

Read More
Uncategorized

ការប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន»   វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តឡើង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ [ចូលរួមដោយសេរី]

(ភ្នំពេញ)៖ ការប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» ត្រូវបានរៀបចំ និងសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង បុរី មេគង្គ លែន ក៏ដូចជាគណៈស្ថាបត្យករនិងសមាគមស្ថាបត្យករ ដែលនឹងឈានចូលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ចាប់ពីវេលាម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច ដែលមានទីតាំងនៅសាលប្រជុំលេខ ៣៨៦ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យានមេគង្គ លែន» ផ្តោតសំខាន់ទៅលើគុណភាពនៃតំបន់លំនៅដ្ឋានឱ្យក្លាយទៅជាសហគមន៍គំរូនៅតាមបណ្តោយផ្លូវជាតិ ៦A ហើយក្នុងវគ្គផ្តាច់ព្រ័ត្រនេះដែរ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គណៈកម្មការ ១៣រូប មកពីស្ថាប័នរដ្ឋ និងឯកជនដែលមានជំនាញនិងបទពិសោធន៍ផ្នែកស្ថាបត្យកម្មជាច្រើនឆ្នាំ នឹងមានវត្តមានក្នុងការវាយតម្លៃសមត្ថភាពបេក្ខជន និងបេក្ខនារី ទាំង៦ក្រុម ដោយសុក្រឹតភាពបំផុតក្នុងកម្មវិធីប្រកួតប្រជែងនោះ ដែលអញ្ជើញមកពី គណៈស្ថាបត្យករកម្ពុជា, សមាគមស្ថាបត្យករនៃកម្ពុជា, បុរី មេគង្គ លែន,

Read More
X