May 19, 2025
Phnom Penh
ព័ត៌មាន​ជាតិ

ស្នាដៃក្រុមជ័យលាភីលេខ១ក្រោមបទបង្ហាញគម្រោង «The Mekong Park» ទទួលបានការកោតសរសើរពីគណៈកម្មការវាយតម្លៃមិនដាច់ពីមាត់ ក្នុងកម្មវិធី «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន»

(ភ្នំពេញ)៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កន្លងមកនេះ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានប្រព្រឹត្តឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញក្រុមជ័យលាភីឆ្នើមលេខ១ ដែលទទួលបានពាន ១ និងថវិកាចំនួន ១០,០០០,០០០រៀល បានទៅលើក្រុមទី១២ ដែលមានប្រធានក្រុមឈ្មោះ ឈឹម សុខពិសិទ្ធិ និងសមាជិកក្រុមឈ្មោះ ប្រុស សុខឃា និង ហ៊ាង ហ៊ុនថឺយ ក្រោមប្រធានបទ «The Mekong Park»។ គម្រោង «The Mekong Park» ផ្តោតសំខាន់ទៅលើការរស់នៅដោយផ្សារភ្ជាប់ជាមួយធម្មជាតិ ដោយធ្វើការបង្កើតជាឧស្យានពហុមុខងារ, ពហុវ័យ និងអាចប្រើប្រាស់បានគ្រប់ពេលវេលាសម្រាប់អ្នករស់នៅក្នុង បុរី មេគង្គ លែន និងសាធារណជនខាងក្រៅមកកំសាន្តលេងផងដែរ។ អ្វីដែលធ្វើឱ្យគណៈកម្មការសរសើរមិនដាច់ពីមាត់គឺត្រង់ចំណុចការចេះគិតគូរបានយ៉ាងដិតដល់ពីក្រុមជ័យលាភីក្នុងការប្រើប្រាស់សួនសម្រាប់មនុស្សគ្រប់គ្នាដែលមកកំសាន្តដោយមាន ៦ចំណុចសំខាន់ៗដូចជា

Read More
ព័ត៌មាន​ជាតិ

រកឃើញក្រុមជ័យលាភីឆ្នើម ៣ក្រុម ដែលឈ្នះពាន ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» ដែលរៀបចំដោយ បុរី មេគង្គ លែន

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កាលពីម្សិលមិញនេះ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានប្រព្រឹត្តឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងការអញ្ជើញចូលរួមរបស់ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា, និង ការអញ្ជើញចូលរួមរបស់ អ្នកឧកញ៉ា ជាម ឃុនណាត ដែលជាអគ្គនាយក បុរី មេគង្គ លែន ដើម្បីបើកសន្ទរកថានៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាពនោះផងដែរ ។ លើសពីនេះ ក៏មានគណៈកម្មការវាយតម្លៃរហូតដល់ ១១រូប មកពីស្ថាប័នរដ្ឋ និងឯកជនដែលមានជំនាញនិងបទពិសោធន៍ផ្នែកស្ថាបត្យកម្មជាច្រើនឆ្នាំដូចជា៖ ១. ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខារងនៃអគ្គលេខាធិកាដ្ឋានគណៈស្ថាបត្យករកម្ពុជា, ២. លោក បេងហុង សុជាតិសិលា ប្រធានផ្នែកចុះបញ្ជី និងគុណវុឌ្ឍនៃគណៈស្ថាបត្យករកម្ពុជា,

Read More
ព័ត៌មាន​ជាតិ

រកឃើញក្រុមជ័យលាភីឆ្នើម ៣ក្រុម ដែលឈ្នះពាន ក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» ដែលរៀបចំដោយពី បុរី មេគង្គ លែន

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ កាលពីម្សិលមិញនេះ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាព «សហគមន៍បៃតង ឧទ្យាន មេគង្គ លែន» បានប្រព្រឹត្តឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងការអញ្ជើញចូលរួមរបស់ ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ និងអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា, និង ការអញ្ជើញចូលរួមរបស់ អ្នកឧកញ៉ា ជាម ឃុនណាត ដែលជាអគ្គនាយក បុរី មេគង្គ លែន ដើម្បីបើកសន្ទរកថានៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងស្នាដៃរចនាស្ថាបត្យកម្មទេសភាពនោះផងដែរ ។ លើសពីនេះ ក៏មានគណៈកម្មការវាយតម្លៃរហូតដល់ ១១រូប មកពីស្ថាប័នរដ្ឋ និងឯកជនដែលមានជំនាញនិងបទពិសោធន៍ផ្នែកស្ថាបត្យកម្មជាច្រើនឆ្នាំដូចជា៖ ១. ឯកឧត្តម ជា ច័ន្ទថែបរ៉ាស អគ្គលេខារងនៃអគ្គលេខាធិកាដ្ឋានគណៈស្ថាបត្យករកម្ពុជា, ២. លោក បេងហុង សុជាតិសិលា ប្រធានផ្នែកចុះបញ្ជី និងគុណវុឌ្ឍនៃគណៈស្ថាបត្យករកម្ពុជា,

Read More
ព័ត៌មាន​ជាតិ

ក្រុមហ៊ុន 𝗕𝗬𝗗 សម្ពោធជាផ្លូវការនូវរថយន្តអគ្គសនីថ្មី 𝗦𝗛𝗔𝗥𝗞 𝟲 ដំបូងនៅអាស៊ីអាគ្នេយ៍លើទឹកដីប្រទេសកម្ពុជា បង្កើតយុគសម័យថ្មីនៃរថយន្តភីកអាប់!

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD និងក្រុមហ៊ុន HARMONY AUTO បានសហការគ្នាបើកសម្ពោធជាផ្លូវការនូវរថយន្តភីកអាប់អគ្គិសនីថ្មីប្រភេទ Shark 6 នៅលើទឹកដីប្រទេសកម្ពុជាយើងដ៏អស្ចារ្យ។ ព្រឹត្តិការណ៍សម្ពោធផ្លូវការនៃរថយន្តដ៏ទំនើបនេះមិនត្រឹមតែចូលរួមបង្ហាញមុខងារល្អឥតខ្ចោះ និងការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់ប្រភេទ Shark 6 ប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យទស្សនិកជនទទួលបាននូវបទពិសោធន៍យ៉ាងពេញលេញពីភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន BYD ផងដែរនៅក្នុងវិស័យរថយន្តថាមពលថ្មី។ Shark 6 មិនត្រឹមតែម៉ូឌែលដែលត្រូវបង្ហាញនៅក្នុងពិធីសម្ពោធជាផ្លូវការនេះទេ វាក៏មានការដាក់ដំណើរការជាមួយនឹងបច្ចេកវិទ្យា DM (dual mode)របស់ BYDដែរ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមកដល់ទស្សនិកជន។ តម្លៃលក់រាយរបស់BYD SHARK6 Premium គឺ$56,800 Shark 6 ជាប្រភេទរថយន្តភីកអាប់កូនកាត់ហាយប្រ៊ីដ ដោយរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៃថាមពលប្រកបដោយប្រសិទ្ធភាព និងកិច្ចការពារបរិស្ថានបៃតង Shark 6 ជាប្រភេទរថយន្តភីកអាប់បញ្ជូលសាំងលាយអគ្គិសនី មិនត្រឹមតែមានលក្ខណៈការពារបរិស្ថាននៃការបើកបរដោយអគ្គិសនីសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចផ្តល់នូវការបើកបរបានយូរតាមរយៈថាមពលសាំងផងដែរ។ Shark 6 ត្រូវបានបំពាក់ដោយប្រព័ន្ធ DM (dual mode) របស់ BYD ដែលអាចប្រើប្រាស់អគ្គិសនីសម្រេចបាននូវការបំភាយឧស្ម័នកាបូនសូន្យ(គ្មាន)នៅពេលបើកបរក្នុងទីក្រុង ខណៈដែលវាស្ថិតក្នុងស្ថានភាពផ្លូវឆ្ងាយនិងស្មុគស្មាញ ម៉ាស៊ីនសាំងរបស់វាបានផ្តល់នូវថាមពលខ្លាំង និងធ្វើដំណើរបានឆ្ងាយថែមទៀតផង។

Read More
ព័ត៌មាន​ជាតិ

សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ ពី អ្នកឧកញ៉ា ជាម ឃុនណាត

(ភ្នំពេញ)៖ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស នាថ្ងៃចម្រើនជន្មាយុ គម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៤ នេះ, អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយក បុរី មេគង្គ លែន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរនិងបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និង ប្រោះប្រទានពរជ័យ ប្រោះព្រំសព្ទសាធុការពរ ជូនដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រទ្បាញ់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា កម្លាំងពលំមាំមួន បញ្ញាញាណ ភ្លឺថ្លា ជន្មាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជាអោយកាន់តែរីកចម្រើន និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ។ បុរី មេគង្គ

Read More
ព័ត៌មាន​ជាតិ

ឱកាសពិសេស! បុរី មេគង្គ លែន នឹងរៀបចំកម្មវិធី VIP & Private Party ដែលមានការបញ្ចុះតម្លៃរហូតទៅដល់ ៣ម៉ឺនដុល្លារ និងការផ្តល់ជូនរថយន្តទំនើប JETOUR ស៊េរី ២០២៤

(ភ្នំពេញ)៖ បុរី មេគង្គ លែន នឹងរៀបចំកម្មវិធីពិសេស VIP and Private Party នៅថ្ងៃទី១៩ និង២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅគម្រោង «មេគង្គ ស៊ីធី» ​ ដោយមានការផ្តល់ជូនយ៉ាងពិសេសជូនទៅដល់អតិថិជន VIP នៃ បុរី មេគង្គ​ លែន ដូចជា៖ កាន់តែពិសេស គ្រប់អតិថិជន VIP នឹងត្រូវបានអញ្ជើញចូលរួម Gala Dinner ជាលក្ខណៈ private ពី បុរី មេគង្គ លែន ជាមួយការលេងហ្គេម Lucky Draw ដើម្បីមានឱកាសឈ្នះរង្វាន់លើកទឹកចិត្តជាច្រើនរួមមាន៖ ទូរសព្ទដៃស៊េរីថ្មី OPPO ១គ្រឿង, បណ្ណចាក់ប្រេងឥន្ធនៈ ៤០ដុល្លារ និង២០ដុល្លារ នៅ TotalEnergies ៧រង្វាន់, កង្ហារហាតារីស៊េរីថ្មី ១៤អ៊ីញ ១រង្វាន់, និងឆត្រដ៏ស្រស់ស្អាតរបស់ បុរី

Read More
ព័ត៌មាន​ជាតិ

ការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Xiaomi 14T Series ជាមួយនឹងការថតរូបពេលយប់ដ៏អស្ចារ្យ និង AI កម្រិតខ្ពស់របស់ Xiaomi

ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប

Read More
ព័ត៌មាន​ជាតិ

កាន់តែអស្ចារ្យ! ទិញផ្ទះនៅ បុរី មេគង្គ លែន ក្នុងខែនេះ ទទួលបានកំពូលរថយន្តទំនើប JETOUR ជាច្រើនគ្រឿង និងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់

(ភ្នំពេញ)៖ ប្រូម៉ូសិន «ភ្ជុំបិណ្ឌ» របស់ បុរី មេគង្គ លែន ទទួលបានប្រជាប្រិយភាពនឹកស្មានមិនដល់ពីសំណាក់អតិថិជន ដែលមានអតិថិជនជាច្រើនទៀតសំណូមពរការបន្តប្រូម៉ូសិននេះឱ្យមានសុពលភាពដល់បំណាច់ខែតុលានេះ ដោយប្រូម៉ូសិននឹងមានការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់រួមមាន៖ កុំឱ្យប្រូម៉ូសិនដ៏អស្ចារ្យនេះកន្លងផុតទៅឱ្យសោះ សូមអញ្ជើញលោកអ្នកមកការិយាល័យលក់ទាំង ៣ទីតាំង និងទស្សនាផ្ទះគំរូ​ ក៏ដូចជាទីតាំងផ្ទាល់ឥលូវនេះ ឬទំនាក់ទំនងមកកាន់លេខ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។ បុរី មេគង្គ លែន ជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានដែលពោរពេញដោយបទពិសោធន៍ និងជាក្រុមហ៊ុនដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជាក្នុងការសាងសង់គេហដ្ឋានរចនាបថម៉ូដក្លាសិកបែបអឺរ៉ុប​ និងគេហដ្ឋានរចនាបថម៉ូដទាន់សម័យដែលមាន ៣ គម្រោងដូចជា៖ ១. «ឌឹ មេគង្គ រ៉ូយ៉ាល់» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A, ២. «ហ្គោលឌិន អាវិននូ» ជាគម្រោងគេហដ្ឋានរចនាបថម៉ូតទាន់សម័យ ស្ថិតនៅផ្លូវ ២០១១ និង ៣. «មេគង្គ ស៊ីធី» ជាគម្រោងគេហដ្ឋានម៉ូដក្លាសិកបែបអឺរ៉ុប ស្ថិតនៅបណ្តោយផ្លូវជាតិ ៦A។ គ្រប់គម្រោងរបស់ បុរី មេគង្គ លែន ត្រូវបានសាងសង់ដោយការយកចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល និងពីក្រុមវិស្វករជំនាញរបស់បុរីដោយធានានូវគុណភាពសំណង់ខ្ពស់ ព្រមទាំងផ្តល់ជូននូវផាសុកភាព​ និង

Read More
ព័ត៌មាន​ជាតិ

សល់តែ២ថ្ងៃទៀតទេ! កម្មវិធី រាប់បាត្រ ដ៏ធំមួយនៅតំបន់ជ្រោយចង្វារនឹងឈានមកដល់

(ភ្នំពេញ)៖ សល់តែ២ថ្ងៃទៀតប៉ុណ្ណោះ បុរី មេគង្គ​ លែន នឹងរៀបចំកម្មវិធី «រាប់បាត្រ មេគង្គ លែន» ដ៏ធំមួយប្រចាំតំបន់ជ្រោយចង្វារ ដោយនិមន្តព្រះសង្ឃបិណ្ឌបាតរហូតដល់ ១៩៩អង្គ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧ព្រឹក រហូតទៅដល់ម៉ោង ១០ព្រឹក នៅគម្រោង «ឌឹ មេគង្គ រ៉ូយ៉ាល់» នៃ បុរី មេគង្គ លែន ដែលមានទីតាំងជាប់ស្ពានទី១ តាមបណ្តោយផ្លូវជាតិ ៦A ។ កម្មវិធី «រាប់បាត្រ មេគង្គ លែន» នឹងគោរពអញ្ជើញព្រះសង្ឃពីវត្តចំបក់មាស និងវត្តវារិន្ទព្រែកលៀបដែលស្ថិតនៅលើផ្លូវជាតិ ៦A ចំនួន ១៩៩អង្គ ដើម្បីមកនិមន្តបិណ្ឌបាតនៅ «ឌឹ មេគង្គ រ៉ូយ៉ាល់»។ របៀបវារៈក្នុងកម្មវិធី «រាប់បាត្រ មេគង្គ លែន» មានដូចតទៅ៖ ៦ :៤៥នាទីព្រឹក៖ គណៈគ្រប់គ្រង បុគ្គលិក បុរី មេគង្គ

Read More
ព័ត៌មាន​ជាតិ

បុរី មេគង្គ លែន ចែកអំណោយដល់កម្មករ កម្មការនី ប្រមាណ ១,៥០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន ព្រមទាំងគណៈគ្រប់គ្រងបុរី បានរៀបចំកម្មវិធីចែកអំណោយដែលមានជាគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិកាមួយចំនួន ដែលសរុបជាទឹកប្រាក់មានចំនួនជាង ៣ម៉ឺនដុល្លារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ជូនដល់សន្តិសុខ កម្មករ កម្មការនីទាំងអស់ ប្រមាណ ១,៥០០នាក់ ដែលបំរើការងារនៅ បុរី មេគង្គ លែន ដើម្បីឱ្យបងប្អូនកម្មករ កម្មការនីបានចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំគ្រួសារដោយក្តីសប្បាយរីករាយ។ កម្មវិធីចែកអំណោយនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់គ្រប់កម្មករ កម្មការនី ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំឥតសំចៃកម្លាំងក្នុងរយៈពេលកន្លងមក ហើយក៏ជាឱកាសដ៏ល្អក្នុងការសំណេះសំណាលសួរសុខទុក្ខរវាងកម្មករ កម្មការនី និងលោកអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រងបុរីផងដែរ។ ជារឿយៗ បុរី មេគង្គ លែន តែងយកចិត្តទុកដាក់ដល់បុគ្គលិក កម្មករ កម្មការនី គ្រប់ជាន់ថ្នាក់មិនប្រកាន់វណ្ណៈ ឋានៈ តួនាទី ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ បន្ថែមពីលើនេះ

Read More
X