បុរី មេគង្គ លែន ចែកអំណោយដល់កម្មករ កម្មការនី ប្រមាណ ១,៥០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន ព្រមទាំងគណៈគ្រប់គ្រងបុរី បានរៀបចំកម្មវិធីចែកអំណោយដែលមានជាគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិកាមួយចំនួន ដែលសរុបជាទឹកប្រាក់មានចំនួនជាង ៣ម៉ឺនដុល្លារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ជូនដល់សន្តិសុខ កម្មករ កម្មការនីទាំងអស់ ប្រមាណ ១,៥០០នាក់ ដែលបំរើការងារនៅ បុរី មេគង្គ លែន ដើម្បីឱ្យបងប្អូនកម្មករ កម្មការនីបានចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំគ្រួសារដោយក្តីសប្បាយរីករាយ។ កម្មវិធីចែកអំណោយនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់គ្រប់កម្មករ កម្មការនី ដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំឥតសំចៃកម្លាំងក្នុងរយៈពេលកន្លងមក ហើយក៏ជាឱកាសដ៏ល្អក្នុងការសំណេះសំណាលសួរសុខទុក្ខរវាងកម្មករ កម្មការនី និងលោកអគ្គនាយក ព្រមទាំងគណៈគ្រប់គ្រងបុរីផងដែរ។ ជារឿយៗ បុរី មេគង្គ លែន តែងយកចិត្តទុកដាក់ដល់បុគ្គលិក កម្មករ កម្មការនី គ្រប់ជាន់ថ្នាក់មិនប្រកាន់វណ្ណៈ ឋានៈ តួនាទី ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ បន្ថែមពីលើនេះ